REX MAUGHAN

ដោយសារចំណង់ចំណូលចិត្តរបស់លោក Rex Maughan​​ ទៅលើសុខភាពល្អប្រសើរជាងមុន ផលិតផលដែលមានគុណភាព និងសេរីភាពហិរញ្ញវត្ថុ ទាំងនេះហើយដែលជំរុញឲ្យគាត់បង្កើតក្រុមហ៊ុនហ្វរអេវើលិវីងប្រូដាក់ឡើងនៅឆ្នាំ 1978។
ស្វែងយល់បន្ថែម

គ្រប់ក្តីស្រមៃចាប់ផ្តើមនៅកន្លែងណាមួួយ

នៅឆ្នាំ 1978 លោក Rex Maughan បានអញ្ចើញគ្រួសារនិងមិត្តជិតស្និតរបស់ខ្លួនចូលរួមនៅកិច្ចប្រជុំដំបូងបំផុតរបស់ហ្វរអេវើលីវីងប្រូដាក់នៅ Tempe, Arizona ដែលជាកន្លែងដែលគាត់បើកចំហរគំរោងមួយដែលគាត់គិតឡើងដោយខ្លួនឯងផ្ទាល់ -- ផ្តល់ផលិតផលដែលល្អបំផុតសំរាប់អ្នកប្រើប្រាស់​ ផលិតផលដែលត្រូវគេទទួលស្គាល់ថាជួួយលើកស្ទួយសុខភាពនិងសម្រស់បានយូរអង្វែង ហើយទុកឲ្យអ្នកដែលបានប្រើផលិតផលនិយាយអំពីហ្វរអេវើដោយខ្លួនគេ។

ប្រវត្តិក្រុមហ៊ុន

បង្កើតឡើងនៅក្នុងឆ្នាំ 1978 ដោយក្តីសង្ឃឹមនិងការខិតខំប្រឹងប្រែង សព្វថ្ងៃហ្វរអេវើលីវីងប្រូដាក់គឺជាក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារនិងបានផ្លាស់ប្តូរជីវិតមនុស្សច្រើនលាននាក់ដោយផលិតនិងលក់ផលិតផលជាង១០០មុខសំរាប់សុខភាពនិងសម្រស់ហើយចែកចាយវាជុំវិញពិភពលោក។ ដកស្រង់បទពិសោធន៍ច្រើនសិបឆ្នាំ គំនិតច្នៃប្រឌិតថ្មីៗ តម្លៃក្រុមហ៊ុនដ៏រឹងមាំ និងការគ្រប់គ្រងគុណភាពដែលល្អឥតខ្ចោះ ហ្វរអេវើលីវីងប្រូដាក់បន្តត្រួសត្រាយផ្លូវថ្មីទៅកាន់ភាពជោគជ័យដែលយើងមិនទាន់នឹកស្មានដល់។
ស្វែងយល់បន្ថែម

ស​មា​ហ​រ័ណកម្មបញ្ឍរ

ដោយធ្វើជាម្ចាស់កម្មសិទ្ធទៅលើចំការប្រទាលកន្ទុយក្រពើ រោងចក្រផលិតកម្ម រោងចក្រវេ​ចខ្ចប់និងទីតាំងស្តុកទុក ហ្វរអេវើអាចគ្រប់គ្រងគុណភាពនិងតម្លៃគ្រប់ដំណាក់កាលទាំងអស់ ចាប់ផ្តើមពីប្រភពធាតុដើមនិងបញ្ចប់ទៅវិញនឹងផលិតផលសម្រេចដែលអ្នកចូលចិត្ត។ ពីដើមទៅផលិតផលទៅដល់អ្នក!

បេះដូងរបស់ហ្វរអេវើ

The Forever Corporate Plaza គឺជាទីស្នាក់កណ្តាលអន្តរជាតិរបស់ហ្វរអេវើដែលមានទីតាំងនៅ Scottsdale, Arizona វាត្រូវបានស្គាល់ដោយម្ចាស់អាជីវកម្មហ្វរអេវើទូទាំងពិភពលោក។ អាគារដ៏ស្រស់ស្អាតនេះជាលំនៅដ្ឋានរបស់ក្រុមប្រធានប្រតិបត្តិរបស់យើងក៏ដូចជាបេះដូងរបស់អាជីវកម្មហ្វរអេវើ!

ទីស្នាក់ការហ្វរអេវើជុំវិញពិភពលោក