ផលិតផលយើង

យើងគិតពីប្រទាល…យ៉ាងច្រើន។ នេះគឺជាដើមមហាអស្ចារ្យមួយដែលមិនត្រឹមផ្តល់ក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះពីក្រោយការអភិវឌ្ឍន៍ឥតឈប់ឈររបស់ផលិតផលថែរក្សាស្បែក គ្រឿងសំអាង អាហារបំប៉ន និងផលិតផលថែរក្សាផ្ទាល់ខ្លួនហ្វរអេវើ។ វាជាអ្នកដឹកនាំកំនិតច្នៃប្រឌិតនិងរបកកំហើញថ្មីៗទៅឲ្យក្រុមអ្នកស្រាវ​ជ្រាវនិងផលិតរបស់យើងហើយអនុញ្ញាតឲ្យយើងអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំជាមួយនិងផលិតផលថ្មីនិងល្អជាងមុន។ មានពាក្យមួយដែលយើងតែចូលចិត្តនិយាយ “ពេលយើងយល់ដឹងពីប្រទាលច្រើនប៉ុណ្ណាយើងស្រលាញ់វាច្រើនប៉ុណ្នឹង!”

ការបង្កើតនិយមន័យស្តង់ដាវិស័យឧស្សាហកម្ម

ហ្វរអេវើ​បានប្តេជ្ញាចិត្តថាមួយជីវិតនេះនិងប្រឹងនាំមកដល់អ្នកផលិតផលដែលល្អបំផុតក្នុងលោកនេះ។ ហើយន័យរបស់យើងមិនត្រឹមតែនិយាយអំពីផលិតផលដែលមានប្រសិទ្ធភាពនិងតម្លៃសមរម្យប៉ុណ្ណោះទេ យើងនិយាយអំពីផលិតផលដែលល្អបំផុតគ្រប់ចំណុចទាំងអស់។
ស្វែងយល់បន្ថែម

ទស្សនកិច្ច​ ALOE VERA OF AMERICA

ALOE VERA OF AMERICA

Aloe Vera America​ នៅ Dallas, Texas គឺជារោងចក្រចំបងសំរាប់ប្រតិបិត្តការប្រទាលកន្ទុយក្រពើជុំវិញពិភពលោករបស់យើង។ នៅទីនេះយើងធ្វើការផលិតបានជាង​ ៨លានកំប៉ុង Aloe Vera Gel ជារៀងរាល់ឆ្នាំនិងបណ្តុំផលិតផលប្រទាលកន្ទុយក្រពើដ៏ជោគជ័យដទៃទៀតក្រោយពីប្រទាលត្រូវបានចំរាញ់ចេញពីចំការរបស់យើងនៅ​ Texas និង Dominican Republic។
ស្វែងយល់បន្ថែម

ខ្ញុំស្រលាញ់ប្រទាល

ក្រុមការងារលំដាប់ពិភពលោករបស់ AVA

ជាផ្នែកសំខាន់មួយក្នុងការផលិត ស្រាវជ្រាវ បង្កើតនិងលក់ទូទាំងពិភពលោក​ Aloe Vera of America បានប្រមូលផ្តុំនៅបគ្គលិកជំនាញលំដាប់ពិភពលោកមួយក្រុម។ ក្រុមរបស់យើងជាមនុស្សឧស្សាហ៍ ស្មោះត្រង់និងខិតខំធ្វើការ ពួកគេភាគច្រើនបាននៅទីនេះជាង៣០​ឆ្នាំមកហើយ! ក្នុងក្រុមហ៊ុនទាំងមូល យើងតែមានមោទនភាពណាស់ដែលយើងត្រូវបានចូលរួមជាផ្នែកសំខាន់មួយក្នុងជួយបង្កើតផលិតផលមួយចំនួនដែលអស្ចារ្យបំផុតនៅក្នុងលោក។ ហើយអ្វីដែលយើងឃើញនោះ គឺវាជានិមិទ្ធផលដ៏ល្អមួយរបស់ការងារយើងនៅថ្ងៃនេះ!